ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅសួរសុខទុក្ខក្រុមជម្រើសជាតិហ្សកដានីតាំងពីថ្ងៃទី២៣ ខែមីនា និងត្រូវតទល់ដាក់គ្នានៅលើវាលស្មៅនៃពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II វេលាម៉ោង១១យប់នេះម៉ោងនៅកម្ពុជាក្នុងយុទ្ធនាការណ៍វគ្គសន្សំពិន្ទុក្នុងពូល C ពានរង្វាន់ AFC Asian Cup 2019។
ប្រាក់ មុន្នីឧត្តម (ខៀវ) និងកីឡាករឥណ្ឌា (ស)
មុននេះបន្តិចតារាឆ្នើមជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តមបានសរសេរនៅលើFacebook របស់ខ្លួនថា ៖«ទោះបីជាក្រុមអ្នកខ្លាំងឬបែបណាក៏ដោយ ក៏ពួកយើងមិនបោះបង់សមត្ថភាពដែលពួកយើងមានដែរ ហើយពួកយើងនឹងរីករាយនឹងធ្វើជាភ្ញៀវដ៏ល្អសម្រាប់អ្នក ទោះបីជាមានលទ្ធផលបែបណាក៏ដោយ ក៏ពួកខ្ញុំមានអ្នកគាំទ្ររាប់ម៉ឺននាក់ចាំទទួលនិងធ្វើជាកម្លាំងចិត្តសម្រាប់ពួកខ្ញុំជានិច្ច»។
0 comments:
Post a Comment