Wednesday, May 10, 2017

ធ្វើ​ការ​វះ​កាត់​ខួរ​ក្បាល ដោយ​មាន​ជំនួយ​​ពី​មនុស្ស​យន្ត​​

ក្រុម​វេជ្ជបណ្ឌិត​នៅ​ឯមន្ទីរ​ពេទ្យ ​ Bangkok's Ramathibodi បាន​ធ្វើការ​វះ​កាត់ខួរ​ក្បាល​អោយអ្នក​ជំងឺជា​លើក​ដំបូង​​ដោយ​មាន​ជំនួយ​ពី​មនុស្សយន្ត​ ការ​វះកាត់​នេះធ្វើ​ឡើងដោយ​ជោគ​ជ័យ​​ទៅ​លើ​អ្នក​ជំងឺ​ភេទ​ប្រុស អាយុ​៧៧ឆ្នាំម្នាក់ ដែល​មាន​ជំងឺ​មហា​រីក​ខួរ​ក្បាល កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​កន្លង​ទៅ​នេះ​។
Brain surgery
លោក​វេជ្ជបណ្ឌិត Piyamitr Sritara លើក​ឡើង​ថា ការ​វះ​កាត់​តាម​បែប​​បច្ចេកវិជ្ជា​ថ្មីនេះ ​មាន​តម្លៃ​ថ្លៃ​ជាងប្រមាណ ១សែន បាត បើ​ប្រៀប​ធៀប​ទៅ​នឹង​​ការ​វះ​កាត់​តាម​បែប​ធម្មតា​ នេះ​មិន​ទាន់​គិត​អំពី​ថ្លៃ​សេវា​វេជ្ជ​សាស្រ្ត​ផ្សេង​ៗ​នៅ​ឡើយ​។ ដោយ​ឡែក លោក​វេជ្ជបណ្ឌិត Wachira Kochakarn ប្រធាន​ផ្នែក​វះកាត់​នៃ​មន្ទីរ​ពេទ្យ​ Bangkok's Ramathibodi បាន​បញ្ជាក់ថា​ មន្ទីរ​ពេទ្យ​អាច​ពិចារណា​ក្នុង​ការ​ប្រើ​ប្រាស់​មូលនិធិ​របស់​មន្ទីរ​ពេទ្យ ដើម្បី​ចំណាយ​លើ​​ថ្លៃ​វះ​កាត់​តាម​បែប​បច្ចេកវិជ្ជា​ថ្មី​នេះ ជូន​ដល់​អ្នក​ជំ​ងឺ ប្រសិន​ជា​អ្នក​ជំងឺ​ពុំ​មាន​លទ្ធភាព​​ចេញ​ថ្លៃ​វះ​កាត់​។
លោក​វេជ្ជ​បណ្ឌិត Sorayouth Chumnanvej ឯកទេស​ផ្នែក​វះ​កាត់​ បាន​អះ​អាង​ថា មុខ​របួស​ដែល​ធ្វើ​ការ​វះ​កាត់​តាម​បែប​បច្ចេកវិជ្ជា​ថ្មី​នេះ គឺ​តូច​ជាងមុខ​របួស​ដែល​វះ​កាត់​តាម​បែប​ធម្មតា​ រហូត​ដល់​ទៅ​៣​ដង និងជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​វះ​កាត់​ ព្រម​ទាំង​​​អាច​ជួយ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​នៃ​មេ​រោគ​ផ្សេងៗ​ផង​ដែរ​។

គួរ​បញ្ជាក់ថា​ ​បច្ចេកវិជ្ជា​វះ​កាត់​ខួរ​ក្បាល​មាន​ជំនួយ​ពី​មនុស្ស​យន្ត​នេះ មាន​តម្លៃ​រហូត​ដល់​ ៤០ លាន​ បាត ហើយ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍បច្ចុប្បន្ន​នេះ​ មាន​តែ​ប្រទេស​ថៃ និង ប្រទេសវៀតណាម​ ប៉ុណ្ណោះ​ដែល​មាន​​បច្ចេកវិជ្ជា​វិជ្ជសាស្រ្ត​នេះ​៕
ប្រែ​សម្រួល​៖ ស៊ីនកែវ
ប្រភព៖ asiaone
Share:

0 comments:

Post a Comment

Definition List

Unordered List

Support