Wednesday, May 17, 2017

មេរោគ​កុំ​ព្យូទ័រ “WannaCry” តំឡើង​ជំនាន់​ដល់​ 2.0 ដែល​កម្មវិធី​ "Kill Switch" មិន​មាន​ឥទ្ធិពល​កំចាត់​បាន​ឡើយ

មេរោគ​កុំ​ព្យូទ័រ “WannaCry” តំឡើង​ជំនាន់​ដល់​ 2.0 ដែល​កម្មវិធី​ "Kill Switch" មិន​មាន​ឥទ្ធិពល​កំចាត់​បាន​ឡើយ



ដើម​សប្តាហ៍​នេះ បុគ្គលិក​ក្រុម​ហ៊ុន​ស្ទើរ​ពាស​ពេញ​ប្រទេស​ចិន​ ចូល​បំពេញ​ការ​ងារ​ជា​មួយ​និង​កុំព្យូទ័រ​ដែល​មិន​អាច​ដំណើរ​ការ​បាន​ ដោយ​សារ​កុំព្យូទ័រ​របស់​ក្រុម​ហ៊ុន​ទាំង​នោះបាន​​ឆ្លងមេ​រោគកុំព្យូទ័រ ​“WannaCry” បន្ទាប់​ពី​មេរោគ​នេះ​បាន​វាយ​លុក​ប្រទេស​ចិន​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​។


គិត​ត្រឹមថ្ងៃ​ចន្ទ ទី១៥ ឧសភា ឆ្នាំ ២០១៧ នេះ ​មាន​​ប្រទេស​១៥០​ហើយ​ដែល​​កំពុង​ជួប​បញ្ហា​ដែល​បង្ក​ដោយ​មេរោគ​នេះ​ ប្រទេស​ចិន​ជា​ប្រទេស​រង​គ្រោះខ្លាំង​​ដោយ​មេរោគ​កុំ​ព្យទ័រ “WannaCry”​។ គ្រឹះ​ស្ថាន​សិក្សាជា​គោល​ដៅ​រង​គ្រោះ​ខ្លាំង​បំផុត​ពី​មេរោគ​កុំព្យូទ័រ​ “WannaCry” ហើយ​ផ្នែក​ផ្សេងៗ​ទៀត​មាន​ដូច​ជា ស្ថានីយ​ន៍អយស្ម័យយាន , ហាង​លក់​ទំនិញ និង​ស្ថាប័ន​របស់​រដ្ឋ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​រង​ការ​ឆ្លង​នៃ​មេរោគ​កុំ​ព្យូទ័រ “WannaCry” នេះ​ដែរ​។ ដោយ​ឡែក​ អស់​រយៈពេល​១​ថ្ងៃ​កន្លះទៅ​ហើយ​ដែល​ប្រព័ន្ធ​អ៊ិន​ធឺណេត​​ត្រូវ​បាន​បង្កក​មិន​ដំណើរ​នៅ​តាម​បណ្តា​​ស្ថានីយន៍ប្រេង​ឥន្ទនៈ PetroChina ដែល​ធ្វើ​អោយ​អតិថិជន​មិន​អាច​​បង់​ថ្លៃ​ប្រេង​ឥន្ទនៈ​តាម​រយៈ​កាត​ធនាគារ​និង​ទូរសព្ទ​ដៃ​បាន​។ បច្ចុប្បន្ន​នេះ ៨០ភាគ​រយ​នៃ​ស្ថានីយន៍​ប្រេង​ឥន្ទនៈ​ទាំង​នោះ​បាន​ដំណើរ​ធម្មតា​វិញ​ហើយ​។


ឆ្លើយ​តប​និង​ការ​វាយ​លុក​របស់​មេរោគ​កុំព្យូទ័រ “WannaCry” មជ្ឈមណ្ឌល​ប្រឆាំង​និង​មេរោគ​កុំព្យូទ័រ​របស់​ចិន បាន​ជំរុញ​អោយ​អ្នក​ប្រើ​ប្រាស់​កុំ​ព្យួទ័រ​​ដំណើរ​ដោយ​ Windows ដំឡើង​កម្មវិធី​ការ​ពារ​សុវត្ថិភាព​ ក្នុង​ន័យ​ជៀស​វាង​ការ​ឆ្លង​កាន់​តែ​ច្រើន​។ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​កុំព្យូទ័រ​បាន​បង្កើត​កម្មវិធី​ "Kill Switch" ដើម្បី​ទប់​ស្កាត់​មេរោគ​កុំព្យូទ័រ “WannaCry” កុំ​អោយ​ឆ្លង​រាត​ត្បាត​បន្ត​ទៀត​ ប៉ុន្តែ​កម្មវិធី "Kill Switch" មិន​បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​ស្រុង​បាន​ទេ ដោយក្រុម​ Hackers បាន​ធ្វើ​ការ​ដំឡើង​ជំនាន់មេរោគ​កុំ​ព្យូទ័រ “WannaCry” ដល់​ 2.0 ដែល​កម្មវិធី​ "Kill Switch" មិន​មាន​ឥទ្ធិពល​កំចាត់​បាន​ឡើយ​។
ក្រុម​ហ៊ុន Microsoft ក៏​បាន​ដាក់​ចេញ​នូវ​កំណែ​កម្មវិធីសំរាប់​ Windows XP ផង​ដែរ​ ​ ក្នុង​ន័យទប់​ស្កាត់នៃ​ការ​ឆ្លង​មេ​រោគ​កុំព្យូទ័រ “WannaCry”​ នេះ។


មេរោគ​កុំព្យូទ័រ “WannaCry” នេះ​តម្រូវ​អោយ​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័របង់​ប្រាក់​ដើម្បី​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​កុំព្យូទ័រ​របស់​ខ្លួន​ឡើង​វិញ​។​ ​អ្នក​ជំនាញបាន​ផ្តល់​យោ​បល់​កុំ​អោយ​បង់​ប្រាក់​ទៅ​អោយមេរោគ​កុំព្យូទ័រ​នេះ ព្រោះ​ថា​មិន​មែន​គ្រប់​ការ​បង់​ប្រាក់របស់​ម្ចាស់​កុំព្យូទ័រ អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ តែ​ផ្ទុយ​ទៅ​វិញ​ការ​បង់​ប្រាក់​នេះ នឹង​បង្ក​ជា​បញ្ហា​មួយ​ដំណាក់​កាល​ទៀត ដែល​ក្រុម​ Hackers នៅ​តែ​បន្ត​គំរាម​កំហែង​ទារ​ប្រាក់​ពីម្ចាស់​កុំព្យូទ័រ​៕

ប្រែ​សម្រួល​៖ sinkeo
ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+
Share:

0 comments:

Post a Comment

Definition List

Unordered List

Support